វគ្គបណ្តុះបណ្តាល

បច្ច័យដែលនាំឱ្យការចុះសិក្សាស្រាវជ្រាវអំពីតម្រូវការបណ្តុះបណ្តាល និងវិក្រឹត្យការ ជំនាញផែនការ និង ស្ថិតិ នៅសាលាជាតិផែនការ និងស្ថិតិ

១. សាលាជាតិផែនការ និងស្ថិតិ ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យ លេខ ១៤៤ អនក្រ.បក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ដែលជា គ្រឹះស្ថានឧត្តមសិក្សា បណ្តុះបណ្តាលជំនាញវិស័យផែនការ ស្ថិតិ និងប្រជាសាស្ត្រ តែមួយគត់នៅកម្ពុជា។ ប្រវត្តិនៃការបណ្តុះ បណ្តាលជំនាញវិស័យផែនការ និងស្ថិតិ មានតាំងពីឆ្នាំ ១៩៨៥ ត្រឹមកម្រិតបរិញ្ញាបត្ររង នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល ផែនការ-ស្ថិតិ (បច្ចុប្បន្នជាសាលាជាតិផែនការ និងស្ថិតិ) បានរួម ចំណែកដ៍សំខាន់ ក្នុងការកសាងធនធានមនុស្ស សម្រាប់បម្រើឲ្យ ការកសាងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ។

២. ស្ថាប័នដែលមានការរៀបចំផែនការ និងស្ថិតិបានល្អគឺបាន ជួយយ៉ាងខ្លាំងដល់ការងារគ្រប់គ្រង ដឹកនាំ និងការធ្វើសេចក្តី សម្រេចចិត្តដោយផ្អែកលើមូលដ្ឋានទិន្នន័យ និងផែនការច្បាស់ លាស់ដែលនឹងសម្រេចបានលទ្ធផលការងារប្រកបដោយ ប្រសិទ្ធិភាព និងប្រសិទ្ធិផល។

៣. ក្នុងបរិបទថ្មីនៃការងារដឹកនាំរដ្ឋាភិបាលឌីជីផល និងសេដ្ឋកិច្ច ឌីជីថល  ចំណេះដឹង និងជំនាញសម្រាប់ការងារផែនការ ស្ថិតិ និងប្រជាសាស្ត្រ មានតម្រូវការខ្ពស់ និងមាននិន្នាការឈាន ទៅរកការប្រើប្រាស់មូលដ្ឋានទិន្នន័យធំឱ្យកាន់តែសម្បូរបែប និងមានការ​វិភាគបែបកម្រិតខ្ពស់ តាមរយៈចំណេះដឹង និង បច្ចេកវិទ្យាទំនើប ហើយលទ្ធផលត្រូវ ផ្សារភ្ជាប់ទៅនឹងបរិបទ ភូមិសាស្ត្រ និងប្រជាសាស្ត្រក្នុងតំបន់។ 

៤. ដើម្បីឲ្យការរៀបចំកម្មវិធីបណ្តុះបណ្តាលដែលនឹងផ្តល់នូវ ចំណេះដឹង និងជំនាញច្បាស់លាស់ចំគោលដៅ សម្រាប់បម្រើ ឲ្យបានតាមតម្រូវការក្នុងសង្គម និងតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្នុងការរៀបចំគោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយបរិយាប័ន្ន សាលាជាតិផែនការ និងស្ថិតិ ត្រូវធ្វើការសិក្សាឲ្យបានស៊ីជម្រៅអំពីតម្រូវជំការនាញ នៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ក្នុងវិស័យផែនការអភិវឌ្ឍន៍ស្ថិតិ និង ប្រជាសាស្ត្រ ។