សារស្វាគមន៍

ទីបំផុតយើងបានពង្រីកព្រំដែនវិជ្ជាជីវៈនៃផែនការ​ ស្ថិតិ និងប្រជាសាស្ត្រ។ ការរៀនសូត្ររយៈពេលបួនទសវត្សរ៍ដ៏សម្បូរបែបបានបំផុសឱ្យយើងនូវការ យល់ដឹងថា ដើម្បីនាំមកនូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្នចាប់ពីពេល នេះតទៅត្រូវពឹងលើទិន្នន័យ។

ទិន្ន័យមិនត្រឹមតែធ្វើឱ្យការធ្វើផែនការសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសង្គមអាច សម្រេចបានចំគោលដៅនោះទេ វាជាចរន្តឈាមនៅក្នុងប្រព័ន្ធស្វ័យប្រវត្តិ ជាច្រើននៃបរិវត្តកម្មឌីជីថលរបស់បដិវត្តឧស្សាហកម្ម៤.០ មិនអាចខ្វះបាន។

ដូច្នេះ ការសិក្សាដែលផ្តោតលើស្ថិតិ និងប្រជាសាស្ត្រ រួមទាំងវិទ្យាសាស្ត្រសង្គម នៃការធ្វើផែនការនឹងផ្តល់វិធានទាំងឡាយដែលជួយឱ្យការអភិវឌ្ឍប្រកបដោយ ប្រសិទ្ធភាព និងប្រសិទ្ធផល។

ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការស្វែងរកការបណ្តុះបណ្តាល វិជ្ជាជីវៈផែនការ​ ស្ថិតិ និងប្រជាសាស្ត្រដែលកំពុងត្រូវការជាចាំបាច់។

ឯកឧត្តម​បណ្ឌិត ទ្រី សុធារិទ្ធ
នាយក