កិច្ចពិភាក្សាពីតម្រូវការការបណ្តុះបណ្តាលជំនាញផែនការ និងស្ថិតិ នៅរដ្ឋបាលខេត្តសៀមរាប

រសៀល​ថ្ងៃទី​០២ ខែមីនា ឆ្នាំ២០២៣​ ឯកឧត្តម​បណ្ឌិត ទ្រី សុធារិទ្ធ អគ្គាធិការ និងជានាយកសាលាជាតិផែនការ​ និងស្ថិតិ​ បានអញ្ជេីញដឹកនាំប្រតិភូសាលាជាតិផែនការ និងស្ថិតិ ​ អញ្ជើញជួបប្រជុំជាមួយរដ្ឋបាលខេត្តសៀមរាប ដេីម្បីសិក្សាស្រាវ ជ្រាវអំពីតម្រូវការជំនាញសម្រាប់បណ្តុះបណ្តាល​ វិក្រឹត្យការ​ សុក្រឹត្យការជំនាញក្នុងវិស័យផែនការ​ ស្ថិតិ​ និងប្រជាសាស្រ្ត សម្រាប់មន្ត្រីរាជការនៅតាមរាជធានី ខេត្ត។