អំពីសាលាជាតិ

សាលាជាតិជាតិផែនការ និងស្ថិតិ (សជផស) គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ដែលផ្តល់ការអប់រំ និងបណ្តុះបណ្តាលជំនាញផែនការ ស្ថិតិ និងប្រជាសាស្ត្រ​ តាមរយៈមហាវិទ្យាល័យផែនការអភិវឌ្ឍន៍ មហាវិទ្យាល័យស្ថិតិ និងមជ្ឈមណ្ឌលបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍន៍។

ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនិងកសាងសមត្ថភាព មន្ត្រីផែនការ និងអ្នកស្រាវជ្រាវគោលនយោបាយ។

ដោយផ្តល់នូវទ្រឹស្តី វិធីសាស្ត្រ និងឧបករណ៍វិភាគចាំបាច់សម្រាប់ ការអនុវត្តក្នុងការកសាង គោលនយោបាយអន្តរវិស័យក្នុងកម្រិត ជាតិ តំបន់ និងអន្តរជាតិ ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយបរិយាបន្ន មានទំនុកចិត្ត និងមានប្រសិទ្ធភាពខ្ពស់។

ប្រវត្តិនៃការកកើត

•១៤ ខែកក្កដា ឆ្នាំ២០២២ ដល់បច្ចុប្បន្ន៖ សាលាជាតិផែនការ និងស្ថិតិ (National School of Planning and Statistics – NSPS) ត្រូវបានបង្កើតដោយអនុក្រឹត្យលេខ១៤៤ អនក្រ.បក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២

•ពីឆ្នាំ២០០០ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២៖ មជ្ឈមណ្ឌល បណ្តុះបណ្តាល ផែនការ-ស្ថិតិ

•ពីឆ្នាំ១៩៨៦ ដល់ ឆ្នាំ២០០០៖ សាលាមធ្យមផែនការ

ចំនួនអ្នកបញ្ចប់ការសិក្សា

ពីឆ្នាំ ១៩៨៦ ដល់ ២០២២

•បណ្តុះបណ្តាលនិស្សិត និងមន្ត្រីរាជការបាន ៣២ជំនាន់ ទទួលបានកម្រិតបរិញ្ញាបត្ររងនៃជំនាញផែនការ ដែលមានចំនួន ៣០២៧នាក់ ក្នុងនោះ ស្រី មាន៨៤៨នាក់

•បច្ចប្បន្ន និស្សិតទាំងនោះជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងផែនការ និងមន្ទីរផែនការខេត្តរាជធានីទាំង២៥

•អ្នកខ្លះទៀតកំពុងបម្រើការក្នុងសាកលវិទ្យាល័យ និង ក្រសួងមន្ទីរពាក់ព័ន្ធនានា

ដៃគូសហប្រតិបត្តិការ

•សាលាជាតិផែនការ និងស្ថិតិ មានឋានៈស្មើអគ្គនាយកដ្ឋាន ស្ថិតនៅក្រោមក្រសួងផែនការ ដែលជាអាណាព្យាបាល

•មន្ទីរផែនការ និងរដ្ឋបាលខេត្តទូទាំងប្រទេសជាដៃគូសហការផ្នែកសាធារណៈក្នុងការបញ្ចូលមន្ត្រីមកសិក្សា និងផ្តល់ទីវាលអនុវត្តជាក់ស្តែង បន្ទាប់ពីសិក្សាទ្រឹស្តីក្នុងថ្នាក់

•បច្ចុប្បន្ននេះ សាលាជាតិផែនការ និងស្ថិតិមិនទាន់មានដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ឬក្រុមហ៊ុនឯកជននៅឡើយទេ