កិច្ចពិភាក្សាពីតម្រូវការការបណ្តុះបណ្តាលជំនាញផែនការ និងស្ថិតិនៅរដ្ឋបាលខេត្តស្វាយរៀង

នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តស្វាយរៀង ឯកឧត្តមបណ្ឌិត ទ្រី សុធារិទ្ធ អគ្គាធិការក្រសួងផែនការ និងជា នាយកសាលាជាតិ ផែនការ និងស្ថិតិ បានដឹកនាំក្រុមការងារជួបពិភាក្សាជាមួយ នាយករដ្ឋបាលខេត្តស្វាយរៀង និងមន្ទីផែនការ អំពីជំនាញ​សម្រាប់តម្រូវ ការការងារនៅថ្នាក់ក្រោមជាតិ ដើម្បីយកមករៀបចំអភិវឌ្ឍន៍កម្មវិធីសិក្សា និងវិក្រិត្យការ សុក្រឹត្យការជំនាញឱ្យល្អ ប្រសើរសម្រាប់បំពេញតម្រូវការការងារជាក់ស្តែង។