កិច្ចពិភាក្សាពីតម្រូវការការបណ្តុះបណ្តាលជំនាញផែនការ និងស្ថិតិនៅរដ្ឋបាលខេត្តកំពង់ចាម

សាលាខេត្តកំពង់ចាម ថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តម រិន វីរ: រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមប្រឹក្សាភិបាល សាលា ជាតិផែនការ និងស្ថិតិ បានអញ្ជេីញដឹកនាំប្រតិភូសាលា ជួបប្រជុំ ជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ: អភិបាលខេត្តកំពង់ចាម រួមទាំងមន្រ្តីជំនាញ ដេីម្បីសិក្សា ស្រាវជ្រាវអំពីតម្រូវការ ជំនាញសម្រាប់បណ្តុះបណ្តាល វិក្រឹត្យការ សុក្រឹត្យការជំនាញក្នុង វិស័យផែនការ ស្ថិតិ និងប្រជាសាស្រ្តសម្រាប់មន្ត្រីរាជការនៅតាមរាជធានី ខេត្ត។