កិច្ចពិភាក្សាពីតម្រូវការការបណ្តុះបណ្តាលជំនាញផែនការ និងស្ថិតិនៅរដ្ឋបាលខេត្តត្បូងឃ្មុំ

សាលាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តម រិន វីរ: រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមប្រឹក្សា ភិបាលសាលាជាតិផែនការ និងស្ថិតិ បានអញ្ជេីញដឹកនាំប្រតិភូសាលា ជួបប្រជុំ ជាមួយឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ រួមទាំងមន្រ្តីជំនាញ​ ដេីម្បីសិក្សាស្រាវជ្រាវអំពីតម្រូវការជំនាញសម្រាប់បណ្តុះបណ្តាល​ វិក្រឹត្យការ​ សុក្រឹត្យការជំនាញក្នុងវិស័យផែនការ​ ស្ថិតិ​ និងប្រជាសាស្រ្តសម្រាប់មន្ត្រីរាជការនៅតាមរាជធានី ខេត្ត។