សារជូនពររដ្ឋមន្ត្រីក្រសួងផែនការ

ឯកឧត្តម បណ្ឌិត ទ្រី សុធារិទ្ធ

នាយកសាលាជាតិផែនការ និងស្ថិតិ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ

សូមគោរពអបអរសាទរ និងគោរពជូនពរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា និងមហាកិត្តិយសដ៏ឧត្តុងឧត្តមដែល ឯកឧត្តម ទទួលបាននូវសេចក្តីទុកចិត្ត ពីរាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងមុខតំណែងជា រដ្ឋមន្ត្រីក្រសួងផែនការ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រ សូមប្រកបដោយសុភមង្គល វិបុលសុខ មហាប្រសើរ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ច ឱ្យបានសម្រេចជោគជ័យ ដោយត្រចះត្រចង់ថ្មីៗថែមទៀតក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្តម ដឹកនាំ កសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានភាពរីកចម្រើនរុងរឿង និងមានសុខសន្តិភាពជារៀងរហូតទៅ។