
នាព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងផែនការ ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មការ និងគណៈមេប្រយោគប្រឡងបញ្ចប់ការសិក្សានៅសាលាជាតិផែនការ និងស្ថិតិ និង ឯកឧត្តម ហោ ដារិទ្ធ រដ្ឋលេខាធិការក្រសួងផែនការ ទទួលបន្ទុកសាលាជាតិផែនការ និងស្ថិតិ និងជាអនុប្រធានគណៈកម្មការ និងគណៈមេប្រយោគប្រឡងបញ្ចប់ការសិក្សានៅសាលាជាតិផែនការ និងស្ថិតិ បានអញ្ជើញផ្តល់កិត្តយសបើកវិញ្ញាសាប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១ ។ឯកឧត្តម រិន វីរៈ ក៏បានណែនាំផ្តាំផ្ញើរដល់និស្សិតជាបេក្ខជនប្រឡង ដែលការប្រឡងនេះដើម្បីកំណត់ជ្រើសយកតែអ្នកមានសមត្ថភាពជាក់ស្តែង សម្រាប់ការបន្តទៅសរសេរនិក្ខេបបទបញ្ចប់ ដែលជាគោលការណ៍បញ្ចប់ការសិក្សាប្រកបដោយគុណតម្លៃផ្អែកសមត្ថភាពពិតៗ ក្នុងការផលិតធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ប្រទេសជាតិ។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានពាំនាំនូវអនុសាសន៍របស់សម្រេចមហាបវរធិបតី ស្តីពីសារៈសំខាន់ និងតម្រូវការ នៃមុខវិជ្ជាជំនាញ លើវិស័យ ផែនការ ស្តិតិ ប្រជាសាស្ត្រ និង តាមដានត្រួតពិនិត្យវាយតម្លៃ។ ជាពិសេសក្នុងការប្រផលងនេះមាននិស្សិត ចំនួន ២០១ នាក់ជាបេក្ខជនប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញចំនួន ៤ គឺ ជំនាញផែនការអភិវឌ្ឍន៍ ជំនាញស្តិតិអនុវត្ត ជំនាញស្តិតិប្រជាសាស្ត្រ និងជំនាញតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដែលជំនាញនីមួយៗត្រូវប្រឡងលើមុខវិជ្ជាគោលចំនួន៣មុខ ក្នុងនោះពេលព្រឹកត្រូវប្រឡង២មុខវិជ្ជា និងពេលរសៀលត្រូវប្រឡង១មុខវិជ្ជា។
ឯកឧត្តម បានលើកទឹកចិត្តឲ្យនិស្សិតទាំងអស់ខិតខំរៀនសូត្របន្ថែមទៀត ដែលនឹងក្លាយជាធនធានបន្តវេន និងបានប្រសិទ្ធិពរជ័យដល់និស្សិតទាំងអស់ ទទួលបានជោគជ័យក្នុងការសិក្សារបស់ខ្លួនគ្រប់ៗគ្នា។












