ការចុះឈ្មោះចូលរៀន

កម្មវិធីសិក្សាផ្តល់នូវទ្រឹស្តី វិធីសាស្ត្រ និង ឧបករណ៍វិភាគចាំបាច់សម្រាប់ការអនុវត្ត
ក្នុងការកសាងគោលនយោបាយអន្តរវិស័យ
ក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ ដើម្បី បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកប
ដោយបរិយាបន្ន មានទំនុកចិត្ត និងមាន
ប្រសិទ្ធភាពខ្ពស់។

ត្រូវបានបិទទទួលពាក្យហើយ

ការចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សា ២០២៤ – ២០២៥

ទទួលបានអាហារូបករណ៍ ១០០% គ្រប់កម្រិត និងជំនាញសិក្សា

ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃនេះតទៅរហូតដល់ ថ្ងៃឈប់ទួលពាក្យនៅថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២៤

ក. ជំនាញតាមកាលវិភាគ/វេនសិក្សាដែលអាចជ្រើសរើសបាន៖

១. កម្រិតបរិញ្ញាបត្រ រយៈពេល ៤ឆ្នាំ

បរិញ្ញាបត្រជំនាញស្ថិតិអនុវត្ត     

បរិញ្ញាបត្រជំនាញផែនការអភិវឌ្ឍន៍  

បរិញ្ញាបត្រជំនាញស្ថិតិប្រជាសាស្ត្រ  

បរិញ្ញាបត្រជំនាញតាមដានត្រួតពិនិត្យ និងវាយតម្លៃ  

លក្ខខណ្ឌចូលរៀនបរិញ្ញាបត្រ

  • បានប្រឡងជាប់ ឬធ្លាក់មធ្យមសិក្សាទុតិយភូមិ​
  • ឬមានសញ្ញាបត្របរិញ្ញារង ឬសញ្ញាបត្រមានតម្លៃស្មើ
  • មានចំណាត់តាំងពីអង្គភាពសាមី បើសិនជាមន្ត្រីរាជការ

២. កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល ២ឆ្នាំ

បរិញ្ញាបត្រជាន់ខ្ពស់ជំនាញស្ថិតិអនុវត្ត 

បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផែនការអភិវឌ្ឍន៍   

បរិញ្ញាបត្រជាន់ខ្ពស់ជំនាញស្ថិតិប្រជាសាស្ត្រ  

បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ់តាមដានត្រួតពិនិត្យ និងវាយតម្លៃ  

លក្ខខណ្ឌចូលរៀនបរិញ្ញាបត្រជាន់ខ្ពស់

  • មានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃស្មើ
  • មានចំណាត់តាំងពីអង្គភាពសាមី បើសិនជាមន្ត្រីរាជការ

ខ. ទម្រង់ពាក្យសុំចុះឈ្មោះចូលរៀន

ទម្រង់ពាក្យសុំចុះឈ្មោះចូលរៀនសម្រាប់បោះពុម្ព (pdf file)

ទម្រង់ពាក្យសុំចុះឈ្មោះចូលរៀនសម្រាប់បោះពុម្ព (Word file)